(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យ លោកស្រី នូសុវត្ថិ ចាន់វល័ក្ខ និងលោក ឈឹម ផាន់ណា ចូលរួមពិធីប្រគល់អគារស្នាក់នៅ១ខ្នង ដែលជាអំណោយលោក និងក្រុមគ្រួសារ ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
អគារស្នាក់នៅមួយខ្នងនេះ ត្រូវបានសាងសង់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានចំនួន៥បន្ទប់ បំពាក់ដោយប្រព័ន្ធទឹក ភ្លើង តាមស្តង់ដាជនពិការ ក្នុងបរិវេណមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្រាប់ឲ្យបងប្អូនជនពិការ សិស្ស-និស្សិតក្រីក្រ និងអត្តពលិកជនពិការ ស្នាក់នៅ៕