(ភ្នំពេញ)៖ រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅ​សាលសន្និ​សីទ២-៣ នៃវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ។ នេះបើតាមការជូនដំណឹងរបស់អគ្គលេខាធិការរដ្ឋសភា នៅថ្ងៃទី២ ខែមីនានេះ។

លិខិតរបស់រដ្ឋសភា បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងមានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ។

សេចក្តីព្រាងច្បាប់សហជីព ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ។ ការកែប្រែជាថ្មី២១ចំណុចនេះ បាន​ធ្វើឡើង​បន្ទាប់​ពីក្រុមសហជីព បានធ្វើការតវ៉ា សម្តែអការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះកន្លងមក ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖