(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅថ្ងៃទី២ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសលេខទូរស័ព្ទ អ៊ីម៉ែល និង Facebook Page ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ពីទីតាំង និងជនដែលផលិត និងចែកចាយផលិតផល ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋស្គាល់ទីតាំង ឬជន ដែលផលិត និងចែកចាយផលិតផលប៉ះពាល់ ដល់សុខភាព សូមរាយការណ៍តាមរយៈលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨, អ៊ីម៉ែល៖ [email protected] និង Facebook Page «គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee»៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖