(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយ នឹងផុសរូបរាងឡើង នៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ ។

កម្មវិធីបើកសម្ពោធសាកល្បង លក់គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។

គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (SEA Games 2023) និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈរបស់កម្ពុជា។

គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥ ០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ ។

សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាព ដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។

 ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបទ លំនៅឋានសម័យទំនើប ដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

មិនតែប៉ុណ្ណោះ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។

បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញ ទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្ម ក្នុងតំបន់ជាក់ជាពុំខានឡើយ។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាស ដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើង សម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀត ដែលត្រូវបានសាងសង់ឡើង សម្រាប់ការប្រកួតកីឡាផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ដែលធ្លាប់មានបទពិសោធន៍ពេញលេញ ក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និងលំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំ មកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល សម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យ របស់គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នេះផងដែរ។ ជាពិសេសក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចចំណាយប្រាក់កក់ត្រឹមតែ ១០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ផ្ទះ៕