(សៀមរាប)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចុះពិនិត្យទីតាំងដែល នឹងត្រូវរៀបចំបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូវីដ១៩។

អមដំណើរនៅពេលនោះ មានលោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គណៈអ៊ីមាំខេត្តសៀមរាប ព្រមទាំងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ការចុះពិនិត្យនេះដោយក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល ខេត្តសៀមរាប ក្នុងរៀបចំកន្លែងបញ្ចុះសពជូនសាសនិកឥស្លាម ធានាបានយ៉ាងណាមិនឱ្យឆ្លងដល់អ្នកដទៃ។

គូររំលឹកថា កន្លងមក រដ្ឋាភិបាលបានសម្រេចថា ប្រសិនបើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជាទាំងអស់។ ដោយមានការស្នើសុំពីសាសនិកឥស្លាមសុំបញ្ចុះសព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន បានអនុញ្ញាត តែត្រូវរៀបចំឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕