(ប៉េកាំង)៖ ប្រទេសចិន នឹងចាប់ផ្តើមដំណើរការសាងសង់រោងចក្រនុយក្លេអ៊ែរ អណ្តែតលើផ្ទៃសមុទ្រ នៅចុងឆ្នាំ ២០១៦ ខាងមុខនេះ ដោយគិតពីកត្តាសុវត្ថិភាពជាគោល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០១៦។
រោងចក្រខាងលើនេះ ក៏នឹងដើរតួនាទីផងដែរក្នុងការបូមយកប្រេង និងឧស្ម័ន ព្រមទាំងចូលរួមអភិវឌ្ឍន៍តំបន់កោះ និងទីកន្លែងដាច់ស្រយាលរបស់ចិន។ វានឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០១៦ ហើយគ្រោង ដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០១៩។ នេះបើតាមការលើកឡើងរបស់លោក សាន់ គីន (Sun Qin) នាយកប្រតិបត្តិក្រុមហ៊ុន ថាមពលនុយក្លេអ៊ែរជាតិចិន។
គួរបញ្ជាក់ថា ប្រទេសចិន មានរោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ៣០កន្លែង ដែលកំពុងដំណើរការ និង ២៤កន្លែងទៀតកំពុងតែសាងសង់៕