(កោះកុង)៖ គណៈបញ្ជាការឯកភាពខេត្តកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួលដោយលោក វ៉ៃ ភីរម្យ ព្រះរាជ្ញារងសាលាដំបូងខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកកម្លាំងចម្រុះចុះរុះរើសំណង់អាណាធិបតេយ្យ និងហ៊ុព័ទ្ធបែងចែកដីឡូតិ៍រដ្ឋ ត្រង់ចំណុចខាងកើតប្រលានយន្តហោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។
លោក សុខ សុទ្ធី បានឱ្យដឹងយ៉ាងដូច្នេះថា «ដីដែលជនខិលខូចបានលួច បែងចែកជាដីឡូតិ៍មានក្បាលដីចំនួន៦២ក្បាលដី ហើយលួចសង់ខ្ទម និងហ៊ុមព័ទ្ធរបងចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦២ក្បាលដី ដែលជាដីផ្លូវរបស់រដ្ឋសម្រាប់អភិវឌ្ឍន៍ជាសាធារណៈ ថ្ងៃនេះកម្លាំងគណៈបញ្ជារការខេត្តក្រុង ចុះរុះរើខ្ទមវ៉ៃរបងចេញឱ្យអស់ ហើយអាជ្ញាធរក្រុង អាជ្ញាធរមូលដ្ឋាន និងធ្វើការស្រាវជ្រាវរកមេខ្យល់ឱ្យឃើញ ដើម្បីមាននីតិវិធីច្បាប់»។
លោក ឈេង សុវណ្ណដា បានឱ្យដឹងថា ក្រោយពីមានការរុះរើសំណង់អាណាធិបតេយ្យ នៅចណុចខាងរួចរាល់ហើយ លោកបានមានវិធានការក្តៅ ដោយអនុវត្តន៍ តាមបទបញ្ជាររបស់គណៈបញ្ជាការឯកភាពខេត្ត ក្នុងការស្រាវជ្រាវរកមេខ្យល់ ដែលជាជនខិលខូចឱ្យឃើញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ លោកបានដាក់កម្លាំងល្បាត ដើម្បីឃ្លាំចាំមើលជនខិលខូចលួច សង់សំណង់អាណាធិបតេយ្យបន្តទៀត។ ការសាងសង់សំណងអាណាធិតេយ្យនេះ ជនខិលខូចច្រើនតែលួចសាងសង់នៅពេលយប់ជ្រៅ៕