(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នៅថ្ងៃទី២ ខែមីនានេះ បានដឹកនាំសមាជិកក្រុមការងារ ចុះទៅដល់គ្រប់ភូមិក្នុង ឃុំអូរស្វាយ ដើម្បីជួបសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាមួយប្រជាពលរដ្ឋគ្រួសារមានកូនខ្ចី គ្រួសារជួបការលំបាក និងពិការ។
ក្នុងពិធីនោះ លោកមេបញ្ជាការបាននាំយកអំណោយ របស់លោក ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ទៅចែកជូនគ្រួសារមានកូនខ្ចីចំនួន៣១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ១០ម៉ឺនរៀល និងសារុង១, គ្រួសារសពម្នាក់ ទទួលបានថវិកា២០ម៉ឺនរៀល, ជនពិការម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល, ជនក្រីក្រម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល, ឧបត្ថម្ភរដ្ឋអាជ្ញាធរឃុំអូរស្វាយ ចំនួន ៦០ម៉ឺនរៀល និងចែកជូនកុមារា កុមារីអស់ថវិកា១៥ម៉ឺនរៀល៕