(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងទីក្រុង Sanya ខេត្ត Hainan ប្រទេសចិន។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានឆ្លងកាត់ដំណាក់កាលបណ្តុះបណ្តាល និងដំណាក់កាលពង្រីកខ្លួនយ៉ាងឆាប់រហ័ស ហើយបានឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ បានបញ្ចូលកម្លាំងថាមពលថ្មីៗក្នុងការជំរុញដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយលក្ខណៈបើកចំហ យោគយល់គ្នា អត្ថប្រយោជន៍ តុល្យភាព និងជោគជ័យរួម។
ចិននិងកម្ពុជាតែងតែស្ថិតនៅជួរមុខ នៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គម្រោងចំនួន៥៥ ដែលទទួលបាននាពេលបច្ចុប្បន្ននេះ មានទឹកប្រាក់វិនិយោគសរុបចំនួនជាង ២០ លានដុល្លារអាមេរិក។ នេះបានបង្ហាញយ៉ាងច្បាស់ នូវការចូលរួមយ៉ាងសកម្មរបស់ភាគីកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្នុងឱកាសទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទី៥ បានបង្ហាញពីសមិទ្ធផលផ្លែផ្ការវាងចិន និងកម្ពុជា ដែលស្ថិតក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៕
សូមអានអត្ថបទក្រោមចំណងជើងថា «សមិទ្ធផលផ្លែផ្កាប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជាសមិទ្ធផលផ្លែផ្កាថ្មីៗ បន្តពីមួយជំនាន់ទៅមួយជំនាន់» ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖