(ភ្នំពេញ)៖ នាថ្ងៃថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមវេទិកាស្តីពីវេជ្ជសាស្រ្តបុរាណចិន និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈវីដេអូសន្និសីទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

វេទិកានេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងគណៈកម្មាធិការសុខាភិបាល និងរដ្ឋបាលវេជ្ជសាស្រ្តបុរាណ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលចំនួន ១០ប្រទេស និងអ្នកជំនាញការជុំវិញពិភពលោក សរុបប្រមាណ១០០នាក់ មកពី ២០ប្រទេស។ វេទិកានេះត្រូវ
បានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្របុរាណ ព្រមទាំងកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថា ក្នុងពិធីបើកជាផ្លូវការនៃវេទិកាស្តីពី វេជ្ជសាស្រ្តបុរាណចិន និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ៤ចំណុច៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖