Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរសជននាំយកទឹកអាកុល និងស្រោមដៃ ផ្តល់ជូនមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ

30-03-2021 16:05

(ភ្នំពេញ)៖ សប្បុរសជនមួយគ្រួសារ រួមជាមួយក្រុមការងាររបស់ លោក សូរ ច័ន្ទរិទ្ធិ បានធ្វើការងារមនុស្សធម៌មួយ ក្នុងដំណាក់កាលដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាល ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយពួកគាត់ បាននាំយកអំណោយទឹកអាល់កុល និងស្រោមដៃ មកផ្តល់ជូនមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។

ការផ្តល់អំណោយខាងលើនេះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក សូរ ច័ន្ទរិទ្ធិ បានឲ្យដឹងថា ដើម្បីចូលរួមនៅក្នុងដំណាក់កាលដ៏លំបាកលំបិន របស់រាជរដ្ឋាភិបាលក្នុងទប់ស្កាត់ និងប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ លោកព្រមទាំងភរិយា និងក្រុមការងារបាននាំយក អាកុលចំនួន២កាន ស្មើរ៦០លីត្រ ស្រោមដៃពេទ្យ ចំនួន១,០០០ស្រោមដៃ, ទឹកសុទ្ធ១០កេស, ទឹកផ្លែឈើ១០កេស និងសម្ភារមួយចំនួនទៀតផងដែរ ជូនមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ៕