(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ បន្ថែមជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៦គ្រឿងបុកបន្តគ្នា នៅក្នុងខេត្តព្រះសីហនុ នាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បានបង្កឲ្យកម្មករ-កម្មារិនីចំនួន ៣នាក់រងរបួសធ្ងន់ កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈកម្មករចំនួន២៤នាក់ រងរបួសស្រាល កំពុងព្យាបាលនៅមន្ទីរពេទ្យនានា ក្នុងខេត្តព្រះសីហនុ ចំណែកអ្នកបើករថយន្តស្លាប់ នៅកន្លែងកើតហេតុ។

ក្រសួងការងារបញ្ជាក់ថា បច្ចុប្បន្នបេឡាជាតិរបបសន្តិសុខសង្គម របស់ក្រសួងការងារ បាននិងកំពុងសហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តតាមដានការពិនិត្យព្យាបាល បងប្អូនកម្មករ កម្មការិនីទៅតាមស្វានភាពរបស់អ្នករបួសនីមួយៗ៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារទាំំងស្រុង៖