(កំពង់ចាម)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយផ្ដល់ជូនប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាពេលនេះមានដូចជា ថវិកាសរុបចំនួន ៣លានរៀល ទឹកបរិសុទ្ធ ៧០០យួរ និង៦០ កេស។
ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឯកភាពគ្នា នាំអំណោយដ៏ថ្លៃថ្លា ជាថវិកានិងសម្ភារៈ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ៕