(ភ្នំពេញ)៖ ម៉ាសចំនួន១០មុឺនម៉ាស និងទឹកអាកុល៦០០លីត្រ ត្រូវបានសប្បុរសជនមួយក្រុមដែលជាមិត្តភក្ដិនៅក្នុងគ្រុបតេឡេក្រាម ធ្វេីការកៀគរថវិកាគ្នាទិញយកទៅប្រគល់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទុកប្រេីប្រាស់ចាំបាច់ និងចែកជូនមន្ត្រីរាជការនៅក្នុងក្រសួងប្រេីប្រាស់ដេីម្បីជាការចូលរួមទប់ស្កាត់ការចំលងជម្ងឺកូវីដ-១៩ ។
ពិធីប្រគល់ ទទួលនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងមន្ត្រី អមជាច្រេីនរូបទៀត និងតំណាងសប្បុរសជនរួមមាន លោកឧកញ៉ា ថាច់ សុខវិជ័យ លោកឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៌ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៌ ហៀ ហុីន និងលោក ប្រាក់ និមល តំណាងអោយសប្បុរសជនដែលជាមិត្តភក្ដិទាំងអស់នៅក្នុងគ្រុបតេឡេក្រាមអ្នកឧកញ៉ា ប៉ោ សំអឿន។
លោក ឧកញ៉ា ថាច់ សុខវិជ័យ តំណាងសប្បុរសជន បានថ្លែងជំរាបជូនលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ថា យោងតាមសំណូមពររបស់លោកកឹម គុណវឌ្ឍ ន៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលស្ថិតនៅក្នុងគ្រុបតេឡេក្រាមជាមួយគ្នា ស្ដីពីកង្វះខាតម៉ាស និងទឹកអាកុល សំរាប់ការប្រេីប្រាស់ចាំបាច់នៅក្នុងក្រសួងទាំងមូលដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩ មួយរយ:កន្លងមកនេះ ទេីបមិត្តភក្ដិបងប្អូនទាំងអស់គ្នាដែលស្ថិតនៅក្នុងគ្រុបតេឡេក្រាមជាមួយគ្នាបានធ្វេីការកៀគរថវិកាគ្នាទិញយកមកឧបត្ថម្ភនាពេលនេះ ដេីម្បីទុកជូនលោករដ្ឋមន្ត្រីចាត់ចែងប្រេីប្រាស់ទៅតាមតម្រូវការចាំបាច់ នៅក្នុងក្រសួង។
ជាការឆ្លេីយតបនៅក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានកៀគរថវិកាទិញម៉ាស់ និងទឹកអាកុលខាងលេីយកមកឧបត្ថម្ភ ដល់ក្រសួងព័ត៌មាន ព្រោះអំណោយទាំងអស់នេះ សុទ្ធតែជាតម្រូវការចាំបាច់ក្នុងការប្រេីប្រាស់នាពេលបច្ចុប្បន្ន ខណ: ជម្ងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅតាមបណ្ដាលរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។
លោក កឹម គុណវឌ្ឍន៌ ជួសមុខអោយមន្ត្រីរាជការទាំងអស់នៅក្នុងក្រសួងព័ត៌មាន សូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូន អ្នកឧកញ៉ា ប៉ោ សំអឿន ដែលបានទទួលយក សំណើរបស់លោក ធ្វើការកៀគរសប្បុរសជននៅក្នុងគ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន ផ្តល់អំណោយថ្លៃថ្លាជា ម៉ាស និងទឹកអាល់កុលជូនក្រសួងព័ត៌មាន នាពេលនេះ ដែលបានអញ្ជេីញចូលរួមទទួលផ្ទាល់ពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕