(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន នៅភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបិទចាប់ពីថ្ងៃទី៣០ ខែមីនានេះទៅ រហូតមានការជូនដំណឹងជាថ្មី។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ ក្នុងនោះ៣នាក់ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ដោយឡែក មនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានតម្រូវឲ្យយកសំណាក និងធ្វើចត្តាឡីស័ក៕