អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនសន្ដិសុខ កម្មករអនាម័យ និងអាជីវករខ្វះខាត ចំនួន១៩៦នាក់ នៅផ្សារដើមគរ
30-03-2021 12:38
(ភ្នំពេញ)៖ អង្ករដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានយកទៅប្រគល់ជូនសន្ដិសុខ កម្មករអនាម័យ និងអាជីវករដែលមានជីវភាពខ្វះខាត សរុបចំនួន១៩៦នាក់ ដែលលក់ដូរ និងធ្វើការនៅផ្សារដើមគរ។
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារដើមគរ បានយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ប្រគល់ជូនដល់សន្ដិសុខ កម្មករអនាម័យ និងអាជីវករដែលមានជីវភាពខ្វះខាតទាំងអស់នោះផងដែរ។
ជាមួយគ្នានេះ គណៈកម្មការផ្សារដើមគរ ក៏បានក្រើនរំលឹក និងបន្ដណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដការប្រុងប្រយ័ត្នរក្សាអនាម័យ តាមវិធានការសុខាភិបាល ពិសេសការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងផ្ទុះរីករាលដាលនេះ៕