(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្ទេររដ្ឋលេខាធិការ ២រូបពីក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ មកជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

រដ្ឋលេខាធិការទាំង២រូបនោះរួមមាន៖

១៖ លោក ម៉ម អំណត់ ពីរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

២៖ លោក សូ វិសុទ្ធី ពីរដ្ឋលេខាធិកាក្រសួងទេសចរណ៍ មកជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕