(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ លើស្ដ្រីម្នាក់អាយុ៣២ឆ្នាំ ដែលបានទៅដល់ខេត្តរបស់ខ្លួន និងប៉ះពាល់មនុស្សទាំងផ្ទាល់ និងប្រយោល ចំនួន២៨នាក់។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩នេះ បានទៅដល់ខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយជិះរថយន្ដផ្ទាល់ខ្លួន ដែលមានអ្នករួមដំណើរចំនួន៤នាក់។ ក្នុងនោះ ពួកគេបានធ្វើដំណើរទៅសម្រាកនៅចំការស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ។
បើតាមរដ្ឋបាលខេត្តកំពត មនុស្សដែលប៉ះពាល់ផ្ទាល់ចំនួន១៥នាក់ បានយកសំណាក៥នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ប៉ុន្ដែលទ្ធផលអវិជ្ជមាន និងបានបន្ដធ្វើចត្តាឡីស័កនៅចំការទឹកឈូ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលចំនួន១៣នាក់ កំពុងតាមដានសុខភាព និងធ្វើចត្ដាឡីស័កនៅតាមផ្ទះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏កំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងករណីនេះបន្ដទៀតផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ដែលបញ្ជាក់លម្អិតអំពីការប្រវត្តិនៃការធ្វើដំណើររបស់អ្នកជំងឺកូវីដនេះ៖