(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤០នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៦នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៧លាន ៧៦ម៉ឺននាក់ ស្លាប់ជាង ២លាន ៧៩ម៉ឺននាក់ និងជាសះស្បើយជិត ១០៣លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន កំណត់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបាន១លានដូស ក្នុងមួយខែ

៤៖ អគ្គលេខាធិការ UN រិះគន់ប្រទេសអ្នកមានៗ ដែលប្រមូលវ៉ាក់សាំងស្តុកទុក លើសពីតម្រូវការ និងគិតតែពីប្រយោជន៍ខ្លួនឯង

៥៖ អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៧៖ សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់មន្ទីរពេទ្យ «ហ្លួងម៉ែ»

៨៖ របាយការណ៍ WHO៖ «វីរុសកូរ៉ូណាទំនងជាត្រូវបានចម្លង ពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយប្រភេទទៀត»

៩៖ ទីប្រឹក្សានាយករដ្ឋមន្ត្រី៖ វិទ្យុអាស៉ីសេរី និងខ្មែរស៉ីឈ្នួលបរទេស មិនគួរផ្សាយបំបាក់ទឹកចិត្តឧកញ៉ា ដែលបរិច្ចាគថវិកាជួយទិញមន្ទីរពេទ្យ «នគរទេព» នោះទេ

១០៖ លោក ចូ បៃដិន៖ «ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ»

១១៖ សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំនេះ មានការកើនឡើង

១២៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់ក្នុងបាតុកម្មកើនដល់ ៤៥៩នាក់, ក្រុមសកម្មជនអំពាវនាវឲ្យ បណ្តាកងទ័ពជនជាតិភាគតិច ចូលរួមការតស៊ូប្រឆាំងយោធា»

១៣៖ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទផ្សារពោធិ៍ស្រុក នៅស្រុកពញាក្រែកបណ្ដោះអាសន្ន ក្រោយអ្នកកើតជំងឺកូវីដបានទៅទីនោះ

១៤៖ កូរ៉េខាងជើងរិះគន់ UNSC៖ «ប្រទេសផ្សេងៗនាំគ្នាធ្វើតេស្ត មីស៊ីលផ្លោងគ្រប់ប្រភេទ ប៉ុន្តែមានតែកូរ៉េខាងជើងមួយ ដែលត្រូវបានគេប្រឆាំង និងផ្តន្ទាទោស»

១៥៖ រដ្ឋមន្ត្រីទេសចរណ៍៖ Fresh News ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា

១៦៖ កូរ៉េខាងត្បូងនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson ក្រោយពិនិត្យឃើញប្រសិទ្ធភាព និងសុវត្ថិភាព

១៧៖ រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំទឹកប្រាក់ ២០០លានដុល្លារ

១៨៖ លោក Fauci៖ ការបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេក ធ្វើឱ្យករណីឆ្លងកូវីដ-១៩ កើនឡើងជាថ្មីក្នុងសហរដ្ឋអាមេរិក

១៩៖ អាជ្ញាធរ អំពាវនាវឱ្យអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលឆ្លងចេញពីកន្លែងព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅតេសត្តសុខភាព និងធ្វើចត្តាឡីស័ក

២០៖ កូវីដ-១៩៖ អង់គ្លេសចាប់ផ្ដើមបន្ធូរបន្ថយវិធានការ Lockdown ដំណាក់កាលទី២ ក្រោយទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង

២១៖ ឆេះរោងចក្រចម្រាញ់ប្រេងនៅឥណ្ឌូណេស៊ី, មនុស្សជិត១ពាន់នាក់ត្រូវជម្លៀស និង៥នាក់រងរបួស (

២២៖ លោកយាយរ៉ូម៉ានីអាយុ១០៤ឆ្នាំ៖ «ការចាក់វ៉ាក់សាំងជាមធ្យោបាយ តែមួយគត់ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវកូវីដ-១៩»

២៣៖ កប៉ាល់យក្ស ដែលជាប់គាំងនៅព្រែកជីកស៊ុយអេ ត្រូវទាញក្បាលឲ្យងាកចេញពីច្រាំង បានជាង១០០ម៉ែត្រ

២៤៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៩នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

២៥៖ បទវិភាគអន្តរជាតិ៖ សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា អាចផ្ទុះឡើងដែរឬទេ?

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ តើប្រទេសណាដែលទទួលស្គាល់ឯករាជ្យរបស់សហរដ្ឋអាមេរិកមុនគេបង្អស់?

២៖ អង់គ្លេស រកបាន ៦ពិន្ទុក្នុងការប្រកួតជម្រុះពូល I បន្ទាប់ពីយកឈ្នះអាល់បានី ២-០

៣៖ គ្រូថ្មីក្រុមគោព្រៃកម្ពុជា ថាលោកនឹងទទួលខុសត្រូវគ្រប់បញ្ហា ទោះបីលំបាក ឬស្មុគស្មាញយ៉ាងណាក៏ដោយ

៤៖ តារាចម្រៀង ណុប បាយ៉ារិទ្ធ ទទូចដល់បងប្អូនខ្មែរគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីជំងឺកូវីដ-១៩ ខណៈខ្លួនមានអាការៈធូរស្បើយច្រើន

៥៖ Hamilton ឈ្នះការប្រកួត Bahrain Grand Prix 2021 ក្នុងវិបត្តិជំងឺ COVID-19 រាតត្បាត

៦៖ ការលក់រថយន្តនៅប្រទេសចិននឹងទទួលបានជាង ២៦លានគ្រឿងនៅឆ្នាំ ២០២១ កើនឡើងជិត ៤ភាគរយបើធៀបឆ្នាំ២០២០

៧៖ កាន់តែពិសេស! អាគារថ្មីរបស់ Big Hit នឹងមានសារមន្ទីរបស់ក្រុម BTS ដើម្បីឲ្យអ្នកគាំទ្រ អាចចូលទស្សនាសមិទ្ធផលរបស់ពួកគេ

៨៖ Facebook និង Google គ្រោងអូសខ្សែអ៊ីនធើណែតក្រោមសមុទ្រតភ្ជាប់អាស៊ីអាគ្នេយ៍ និង អាមេរិក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com