(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលអំណោយមួយចំនួនធំពីលោក ភឺន ផល្លា ព្រមទាំងភរិយា លោកស្រី សាយ សោភា អគ្គនាយិការសាលាអន្តរជាតិវើលដ៍កម្ពុជា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព និងជីវិតប្រជាជនកម្ពុជា។

មានប្រសាសន៍ក្នុងពិធីទទួលអំណោយនេះ លោក គង់ សោភ័ណ្ឌ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះ លោក ភឺន ផល្លា និងលោកស្រី សាយ សោភា ដែលបានបរិច្ចាគថវិកា សម្ភារយ៉ាងមានតម្លៃសម្រាប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព និងជីវិតប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះដែរលោក ភឺន ផល្លា និងលោកស្រី សាយ សោភា ក៏បានគោរពថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ លោកអភិបាលខេត្ត ដែលជានិច្ចកាលតែងតែជួយ យកចិត្តទុកសុខទុក្ខប្រជារាស្ត្រមិនគិតពីការនឿយហត់ឡើយ។

គួរជម្រាបថា អំណោយដែលរដ្ឋបាលខេត្តកណ្ដាលរួមមាន៖ ថវិកាចំនួន ២០លានរៀល អង្ករ៥តោន ម៉ាស៥០ម៉ឺនម៉ាស អាល់កុ ល៥០កាន និងមីចំនួន ២០០កេស ៕