(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីរក្សាផលប្រយោជន៍ ជូនមន្ត្រីរាជការស៊ីវិល អនុលោមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការដំឡើងឋានន្តរស័ក្តិនេះ ត្រូវបានគិតចំពោះមន្ត្រីរាជការស៊ីវិល ដែលខិតខំបម្រើការងារពិតប្រាកដ និងមានរយៈពេលអប្បបរិមា នៃការឡើងថ្នាក់ត្រូវមានកម្រិត២ឆ្នាំ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈទាំងស្រុង៖