Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធី សុវណ្ណថា ​ចេញវិដេអូជុំវិញរឿង សម្លេងបរិហាកេរ្តិ៍នាង និងបន្តអំពាវនាវឲ្យលោក​ កឹម សុខា ចេញមុខបកស្រាយការពិត (Video inside)

02-03-2016 13:41

(ភ្នំពេញ)៖ កញ្ញា ដែលល្បីល្បាញប្រឆំាង គណបក្សកាន់អំណាច បានប្រកាសតាមរយៈវិដេអូមួយ ដោយថ្លែងពាក់ព័ន្ធ នឹងករណីដាក់ពាក្យ បណ្តឹងរបស់នាង ទៅកាន់តុលាការដើម្បីស្វែងរកពីសារសម្លេងបរិហាកេរ្ត៍នាង និងបន្តអំពាវនាវឲ្យលោក កឹម សុខា ចេញមុខបកស្រាយការពិត ជុំវិញការនិយាយបរិហាកេរ្តិ៍នេះ។

កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «នាងខ្ញុំហ៊ានប្រឈមមុខគ្រប់យ៉ាងដើម្បីស្វែងរកការពិត និងយុត្តិធម៌សង្គម។ នាងខ្ញុំដាក់ពាក្យប្តឹងស្វែងរកការពិតពីសារសម្លេង "បរិហាកេរ្ត៍នាងខ្ញុំ" នាងខ្ញុំមិនមែនប្តឹងលោកកឹម សុខា ទេ។ សូមលោក កឹម សុខា ចេញមុខបកស្រាយការពិត»។ (សូមមើលវិដេអូខាងក្រោម)៖

សូមជំរាបថា នៅល្ងាចថ្ងៃទី០១ ខែមីនានេះ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសារសម្លេងបរិហាកេរ្តិ៍នាង ។ នៅក្នុងលិខិតពាក្យបណ្តឹងរបស់កញ្ញា បានបង្ហាញថា៖ ខ្លឹមសារក្នុងខ្សែអាត់សម្លេងនោះ (ខ្សៃអាត់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា និងយុវតីម្នាក់) មានចរិតជាការមួលបង្កាច់ និងជាការបំផ្លើសការពិតទាំងស្រុង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់រូបនាង។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា៕

នាងខ្ញុំ ហានប្រឈមមុខគ្រប់យ៉ាងដើម្បីស្វែងរកការពិត និងយុត្តិធម៌សង្គម :)

Posted by Thy Sovantha on Tuesday, March 1, 2016