
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារលិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយលោកស្រី ម៉ែន សំអន
02-03-2016 06:37
(សៀមរាប)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទំងន់ ដោយសារ នាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦៕