(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ្ឌ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុកនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ម្នាក់ ទៅកាន់ទីនោះ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គួរជម្រាបថា ទីតាំងជាច្រើនផ្សេងទៀត នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបិទជាបន្ដបន្ទាប់ ក្រោយរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖