Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះបង្ក្រាបក្រុមគ្រឿងញៀន នៅតាមផ្លូវរថភ្លើងឃាត់ខ្លួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន

02-03-2016 13:29

(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃត្រង់ ទី២ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងប្រជាការពារ និងកម្លាំងអាវុធហត្ថ បានចុះបង្ក្រាបករណីគ្រឿងញៀន ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លូន ជនសង្ស័យ៤នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងសម្រាប់ជក់ ប្រើប្រាស់មួយចំនួនទៀតផងដែរ។

ក្រោយការចុះបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំងនេះ សមត្ថកិច្ចបានបញ្ជូនពួកគេទៅសួរនាំ ដើម្បីបន្តចាត់ការបន្តទៀត៕