(ពោធិ៍សាត់)៖ ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ បានប្រកាសផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។

ជាមួយនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្ញើលិខិតថ្លែងអំណរគុណជូន ឧកញ៉ា ទុយ គី ដែលបានប្រកាសមិនយកថ្លៃស្នាក់នៅនេះផងដែរ ដើម្បីជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕