(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការ ផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ បន្ថែម១សប្តាហ៍ ទៀត គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
នៅក្នងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា
ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។
បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។ ព័ត៌មានលម្អិតសូមទាក់ទងទូរសព្ទលេខ៖ ១២៧៥ ៕