(កំពង់ចាម)៖ ក្រុមគ្រួសាររបស់មន្ត្រីនគរបាល វ៉ាន់ ណាក្រូ ដែលរកឃើញកើតជំងឺកូវីដ១៩ ចំនួន ៥នាក់ មានប្រវត្តិធ្វើដំណើរទៅកាន់ទីតាំងជាច្រើនកន្លែងនៅក្នុងក្រុងកំពុងចាម។ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទមណ្ឌលសុខភាពខ្ពបតាងួន និងទីតាំងអាជីវកម្ម ១២កន្លែងទៀត នៅក្នុងក្រុងកំពង់ចាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការបិទនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងជាថ្មី។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ នៅព្រឹកមិញនេះ បានប្រកាសពីររកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ផ្សេងទៀត ក្នុងនោះ មាន ៤នាក់ជាក្រុមគ្រួសាររបស់មន្ត្រីនគរបាល វ៉ាន់ ណាក្រូ ដែលរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១៕