(ភ្នំពេញ)៖ អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឲ្យមន្ដ្រីចុះបើកទីតាំងចត្តាឡីស័ក ចំនួន៤កន្លែងឡើងវិញ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមត្រូវគ្រប់ចំនួន និងមិនមានអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះបន្ថែមទៀត។
ការងារនេះលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងមានការចូលរួមសហការពី អាជ្ញាធរសង្កាត់កន្ទោក សង្កាត់បឹងធំ និងសង្កាត់ភ្លើងឆេះរទេះ បើកទីតាំងធ្វើចត្តាឡីស័ករួចរាល់ ស្ថិតនៅភូមិសាស្រ្តសង្កាត់កន្ទោក សង្កាត់បឹងធំ និងសង្កាត់ភ្លើងឆេះរទេះ។
ជាលទ្ធផលក្រុមការងារបានធ្វើការបើកទីតាំងសរុបចំនួន ០៤ទីតាំង ដូចខាងក្រោម៖
*សង្កាត់កន្ទោក៖ បន្ទប់ជួលលោកស្រី ម៉ុក កញ្ចនា ស្ថិតនៅភូមិត្រពាំងទួល, ផ្ទះលោកស្រី លី ស៊ីង, ឈ្មោះ ស៊ុ ចំរើន ឈ្មោះ ស៊ុ ស្រីនិត ស្ថិតនៅផ្ទះលេខ២៥ ផ្លូវ១៧B ភូមិថ្មដា។
*សង្កាត់ភ្លើងឆេះរទេះ៖ បន្ទប់ជួលផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី។
*សង្កាត់បឹងធំ៖ បន្ទប់ជួល ក្នុងភូមិតាជេត៕