(ភ្នំពេញ)៖ មូលប្បទានប័ត្រ (Check) ដែលមានសាច់ប្រាក់ ៤៣២,០០០,០០០ (បួនរយសាមសិបពីរលានរៀល)ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាទទួលបានហើយ សម្រាប់ផ្ដល់ជារង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ Cambodia All Stars នេះបើយោងតាម Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ទឹកប្រាក់នេះដែរ នឹងធ្វើការចែកជូនគ្រូបង្វឹក និងកីឡាករ ចំនួន៣៦រូបនាពេលឆាប់ៗខាងមុខនេះ ក្រោយពីដឹកនាំក៏ដូចជាខិតខំ ប្រកួតរហូតដល់ ទទួលបានជ័យជំនះ ៤-៣ ទៅលើក្រុមភ្ញៀវ Muangthong United និងបន្តឈ្នះក្រុម ជើងឯកថៃ Buriram United ដោយលទ្ធផល ៦-៥ បាល់ប៉េណាល់ទីទៀត នៅកីឡដ្ឋានអូឡាំពិកដូចគ្នា ក្នុងមិត្តភាពអន្តរជាតិលក្ខណៈមនុស្សធម៌និងដើម្បី រឹតចំណងសាមគ្គីភាពការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃផងដែរ ជាពិសេស ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ថៃ តែម្តង ៕