(ភ្នំពេញ)៖ វត្តមានភោជនីយដ្ឋានថ្មី ដែលបើកបំរើរយៈជាង១ខែកន្លងមក «SALT N’PEPPER» ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងបំផុត តាមរយៈការរចនាសិល្បៈ រស់រវើកមានភាពល្អប្លែក ពីភោជនីយដ្ឋានផ្សេងៗ នៅក្មុងរាជធានីភ្នំពេញ ការប្រើពណ៌រចនាក្រហមលាយស លាយជាមួយអំពូលភ្លើង បែបសិល្បៈ បង្កើតឲ្យមានបរិយាកាស ដ៏រីករាយក្នុងការ ទទួលទានអាហារ ដែលស័ក្ដិសម សម្រាប់ដៃគូពាណិជ្ជកម្ម លក្ខណៈគ្រួសារ និងការជួបជុំមិត្តភក្តិជាដើម។
ជាពិសេសនោះ រសជាតិអាហារ៣សាសន៍ លាយចំរុះគ្នា ចុងភៅមានជំនាញច្នៃប្រឌិតបង្កើតរសជាតិ នៃការរួមបញ្ចូលគ្នា គឺអាហាររបស់ប្រទេសលោកខាងលិច ៣ផ្សេងគ្នា គឺ French Bistro, British Pub និង Italian Trattoria ក្នុងតម្លៃទាក់ទាញបំផុត។ ក្រៅពីការផ្តល់ជូននូវបរិយាកាស ដ៏ល្អរីករាយ អ្វីដែលភោជនីយដ្ឋាន យកចិត្តទុកដាក់បន្ថែមទៀតនោះ គឺអនាម័យខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត «SALT N' PEPPER GASTRO PUB» មានកន្លែងចុងភៅ ចម្អិនអាហារស្ថិតចំហៀង កន្លែងភ្ញៀវញ៉ាំ និងត្រូវបានរចនាប្រើកញ្ចក់សុទ្ធ ដើម្បីអាចឲ្យភ្ញៀវមើលឃើញ ពីសិល្បៈនៃការចម្អិនអាហារប្រកប ដោយអនាម័យខ្ពស់ បុគ្គលិកសុទ្ធតែទទទួលបាន នូវការបណ្តុះបណ្ដាល ក្នុងការបំរើសេវាកម្ម ដែលមានស្តង់ដាខ្ពស់ និងមានភាពរួសរាយ រាក់ទាក់ញញឹមជានិច្ច។
ចាប់តាំងពីខែមិនានេះ ភោជនីដ្ធានមាន promotion មានតម្លៃពិសេសនូវផ្ដល់ជូន សម្រាប់អាហារថ្ងៃត្រង់ SET MENU ដែលមាន Appetizer, Main Course និង Dessert។ បើអ្នកជ្រើសរើសឈុត 2- courses ដែលមាន Appetizer មួយមុខ និង Main Course មួយមុខ នោះតម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ បើអ្នកជ្រើសរើស ឈុត 3- course ដែលមាន Appetizer មួយមុខ Main Course មួយមុខ និង Dessert និងថែមជូន Soft Drink មួយមុខនោះ តម្លៃត្រឹមតែ១៣ដុល្លារប៉ុណ្ណោះ។ Promotion នេះគឺផ្តល់ជូនចាប់ពី ថ្ងៃច័ន្ទដល់ថ្ងៃសៅ ហើយមានមុខម្ហូបផ្លាស់ប្តូរ រៀងរាល់សប្តាហ៍ផងដែរ។
ក្រៅពីនេះ «SALT N' PEPPER GASTRO PUB» មានមុខម្ហូបពិសេសជាងគេ គឺសាច់១គីឡូក្រាមក្នុងមួយចាន និងមាន់ស្រែអាំងពិសេស ។ សម្រាប់ប្រភេទ Steak គឺមានគុណភាពខ្ពស់ នាំចូលមកប្រទេសអាមេរិក ញូវហ្សេឡែន អូស្ត្រាលីជាដើម។ ភោជនីដ្ឋានក៏មានបន្ទប់ឯកជន ដែលអាចទទួលភ្ញៀវបានពី ១៥ ទៅ ២០ នាក់ដែរ សម្រាប់ការរៀបចំ កម្មវិធីពិសេសផ្សេងផងដែរ។
«SALT N' PEPPER PUB» ចាប់បើកពីម៉ោង ៦៖០០ ព្រឹក ដល់ម៉ោង ១០៖៣០ ព្រឹកសម្រាប់អាហារពេលព្រឹក, ពីម៉ោង១១៖៣០ ព្រឹកដល់ម៉ោង ២៖៣០ ថ្ងៃសម្រាប់អាហារពេលថ្ងៃ និងពីម៉ោង ៦៖០០ ល្ងាចដល់ម៉ោង ១០៖០០ យប់សម្រាប់អាហារពេលល្ងាច ហើយមានទីតាំងស្ថិតផ្ទាល់ដី នៃសណ្ឋាគារ SUN & MOON, Urban Hotel តែម្ដង ដែលមានអាសយដ្ឋាន នៅ #68 ផ្លូវលេខ 15 កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល I រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទ លេខ 023 961 888 ៕