(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣.៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។
ក្រៅតែពីអរគុណហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់អ្នកឧកញ៉ាវ័យក្មេងជាងគេនៅកម្ពុជារូបនេះ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្ មោះ «នគរទេព» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕