Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញអ្នកកើតជំងឺកូវីដ ចំនួន៥នាក់បន្ថែមទៀត នៅខណ្ឌដង្កោ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរទេព

27-03-2021 22:23

(ភ្នំពេញ)៖ រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ទាំងអស់នេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរទេព។

មន្ដ្រីសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់នៅមូលដ្ឋានខណ្ឌដង្កោនេះរួមមាន៖

*ទី១៖ ឈ្មោះ ច័ន្ទ សារឹម ភេទប្រុស អាយុ៥៥ឆ្នាំ (មិនដឹងឆ្លងមកណា) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ

*ទី២៖ ឈ្មោះ សុន សុវណ្ណរ៉ា ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធ ចន្ទ័ សារឹម) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ

*ទី៣៖ ឈ្មោះ ច័ន្ទ ស្រីណែត ភេទស្រី អាយុ១៤ឆ្នាំ (កូន ចន្ទ័ សារឹម) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ

*ទី៤៖ ឈ្មោះ អ៉ីវេ ធូដេវីដ (កូនគង់ សុផាណែត) ភេទប្រុស អាយុ២ឆ្នាំ ទីតាំងផ្ទះលេខ២៧១ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស

*ទី៥៖ ឈ្មោះ ង៉ែត សុផានី (អ្នកជិតខាង ឯក ស៉ីណេ) ភេទស្រី អាយុ៣០ឆ្នាំ ទីតាំងផ្ទះលេខ២៩២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៣២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០០៥នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕