(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរស្រវឹង៦នាក់ទៀតហើយ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។
របាយការណ៍លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ យានយន្តដែលបាន ធ្វើការត្រួតពិនិត្យ មានចំនួន១៣៤៣គ្រឿង (ម៉ូតូចំនួន៨២៣គ្រឿង និងរថយន្ត៥២០គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៣៤២គ្រឿង (ម៉ូតូ២៧៦គ្រឿង និងរថយន្ត៦៦គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន១៧ នាក់
(ម៉ូតូចំនួន១១នាក់ និងរថយន្តចំនួន៦នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម៥នាក់ (ម៉ូតូចំនួន៣នាក់ និងរថយន្តចំនួន២នាក់)។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៤នាក់ អត្រាជាតិអាល់កុលពី ០.៥៨ ដល់ ០.៨០ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៤៣ និង០.៨៩ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេលៈ២៨លើកបានឃាត់អ្នកបើកបរយានយន្តចំនួន២៣៧នាក់ អ្នកបើកបររថយន្តចំនួន ៥៤នាក់ស្រី និង អ្នកបើកបរម៉ូតូចំនួន១៨៣នាក់៕