(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី៤នាក់) រងរបួសធ្ងន់៩នាក់ (ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន ៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើង៥នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៨លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក និងប្រជែងគ្រោះថ្នាក់២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៦នាក់)។
ជាមួយគ្នានេះ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន៨៧០៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៤០១៧គ្រឿង ពិន័យសរុប៤៦៨៦គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៤៦០នាក់៕