(អាមេរិក)៖ យោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយបានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែរីករាយយ៉ាងខ្លាំង ដោយសារតែការបញ្ជាទិញទុកមុននូវស្មាតហ្វូន Galaxy S7 និង S7 edge មានចំនួនច្រើនលើសពីការរំពឹង និងបានបំបែក កំណត់ត្រាចាស់ទៀត។
សារព័ត៌មានរុស្ស៊ីមួយបានចេញផ្សាយស្ថិតិក្រៅផ្លូវការមួយថា នៅពេលនេះ ចំនួនអ្នកបញ្ជាទិញស្មាតហ្វូន Galaxy S7 និង S7 edge ពីទីផ្សារជាង ៦០ នៅលើពិភពលោក កំពុងតែមានសន្ទុះ ដោយក្នុងនោះមាន ៦៤ភាគរយ បានបញ្ជាទិញ S7 edge ដូច្នេះមានន័យថា S7 edge មានប្រជាប្រិយភាពជាង S7។
ប្រភពព័ត៌មានផ្លូវការបានបញ្ជាក់ថា Galaxy S7 និង S7 edge និងចេញលក់ជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ ហើយបើតាមការរំពឹងទុករបស់ Samsung នឹងលក់បាន ១៧,២លានគ្រឿង ចាប់ពីខែមេសា រហូតដល់ចុងឆ្នាំ២០១៦៕