(ត្បូងឃ្មុំ)៖ ដោយការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញទទួលអាល់កុលចំនួន ៦០០លីត្រ និងម៉ាសចំនួន ៧៥,០០០ម៉ាស ពីតំណាងធនាគារវឌ្ឍនៈ ដើម្បីចែកជូនដល់ជូនមន្ទីរ អង្គភាព និងអាជ្ញាធរជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អង្គភាពជួរមុខដែលទទួលបានសម្ភារការពារជំងឺកូវីដ-១៩ រួមមាន៖
ទី១៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទឹកអាល់កុល ១៥០លីត្រ និងម៉ាសចំនួន ១២,៥០០
ទី២៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ទឹកអាល់កុលចំនួន ១៥០លីត្រ និងម៉ាសចំនួន ២៥,០០០
ទី៣៖ ក្រុមការងារយុវជនគណបក្ស ក្រុង ស្រុក ទឹកអាល់កុលចំនួន ២៤០លីត្រ និងម៉ាសចំនួន ២០,០០០ (ក្នុងមួយក្រុងស្រុក ទទួលបានទឹកអាល់កុលចំនួន ៣០លីត្រ និងម៉ាស់ ២ ៥០០
ទី៤៖ មន្ទីរពេទ្យបង្អែកស្រុកមេមត់ ទឹកអាល់កុល ៣០លីត្រ និងម៉ាសចំនួន ២,៥០០
និងទី៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ម៉ាសចំនួន ២,៥០០។
ក្នុងឱកាសនោះប្រធានយុវជនគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារវឌ្ឍនៈ ដែលបានគិតគូរ និងរួមចំណែកជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។
លោក ហាក់ សុខមករា ក៏បានអំពាវនាវ សូមបងប្អូនពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ និងគ្រប់មជ្ឈដ្ឋានទាំងអស់ បន្តអនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ដើម្បីកម្ពុជា ជៀសឆ្ងាយពីជំងឺកូវីដ១៩៕