(ភ្នំពេញ)៖ កុមារីវ័យ១៥ឆ្នាំម្នាក់ បានលាតត្រដាងរឿងរ៉ាវបោកប្រាស់មួយលើបណ្តាញសង្គម Facebook។ តាមរយៈអង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple កុមារីរូបនេះ បានរៀបរាប់ថា រូបនាងត្រូវបានបុរសវ័យចំណាស់ម្នាក់ បន្លំធ្វើជាបុរសវ័យក្មេង និងសង្ហា ទាក់ទងរូបនាងតាមបណ្តាញសង្គម Facebook។

កុមារីរូបនេះ បានខកចិត្តជាខ្លាំងនៅថ្ងៃណាត់ជួប រូបរាងពិតរបស់របស់បុរសនោះ មិនរូបរាងដែលបានបង្ហាញក្នុង Facebook នោះឡើយ។

តាមរយៈពិសោធន៍នេះ បានបង្ហាញថា មនុស្សដែលអ្នកជួបតាមអ៉ីនធឺណិតអាចមិនមែនជាមនុស្សពិតដែលពួកគេនិយាយប្រាប់នោះទេ។ ពួកគេអាចកុហកអត្តសញ្ញាណរបស់គេ ដើម្បីបោកបញ្ឆោតអ្នកដទៃ ជាពិសេសកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

បើអ្នកដឹង ឬជួបហេតុការណ៍បែបនេះ អាចរាយការណ៍ទៅកាន់អង្គការ Aple តាមទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ឬអាចរាយការណ៍តាមប្រព័ន្ធអនឡាញ ដោយធ្វើតាមវិធីដូចខាងក្រោម៖

១៖ ចូលទៅកាន់គេហទំព័រ internethotlinecambodia.org
២៖ ចុចលើប៊ូតុង Report Abuse
៣៖ ជ្រើសរើសទម្រង់នៃការរំលោភបំពាន និងបំពេញទម្រង់បានត្រឹមត្រូវ រួចចុចបញ្ជូនជាការស្រេច។

សូមបញ្ជាក់ថា រាល់សេចក្តីរាយការណ៍របស់អស់លោកអ្នកត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត។

សូមទស្សនាខ្សែវីដេអូរៀបរាប់ពីទង្វើឆបោកខាងលើនេះ៖