(ភ្នំពេញ)៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៨ផ្ទាំង ត្រូវបានបាក់ខ្ទេចខ្ទី ដោយសារយុវជនស្រវឹង២នាក់ បើករថយន្តទៅបុកនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ៣៣៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមននាម៉ោង២៖២០នាទី រំលងអាធ្រាត ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។
បើតាមប្រភពព័តមាន ពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញយុវជនស្ទាវពីរនាក់ សុទ្ធតែស្រវឹងបានបើករថយន្តមួយគ្រឿង ម៉ាក Camry ស្លាកលេខភ្នំពេញ 2W-9636 តាមបណ្តោយផ្លូវមុនីវង្សក្នុងទឹសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុយុវជនស្រវឹងរូបនោះ បានបើករថយន្តរេទៅបុករនាំងដែក បណ្តាលឲ្យបាក់អស់៨កង់តែម្តង។
បន្ទាប់ពីបុកហើយយុវជនទាំងពីរនាក់រូបនោះ ព្យាយាមបើកយន្តចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចល្បាតរបស់ខណ្ឌចំការមន ឃាត់បានភ្លាមៗផងដែរ។បន្ទាប់ពីឃាត់បានហើយយុវជនទាំងពីរនាក់ រួមជាមួយរថយន្តត្រូវបានសមត្ថកិច្ចបញ្ជួនទៅ កាន់ការិយាល័យចរចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងសំណង នៃការខូចខាតនេះ៕
រនាំងដែកពុះចែកទ្រូងផ្លូវ៨ផ្ទាំងបាក់ខ្ទេចខ្ទី ដោយសារយុវជនស្រវឹង២នាក់ បើករយន្តបុក តាមផ្លូវព្រះមុនីវង្ស
Posted by Fresh News Photo on Tuesday, March 1, 2016