(ភ្នំពេញ)៖ ទិវាវប្បធម៌ជាតិ នឹងប្រារព្ធនៅកម្ពុជា នាថ្ងៃទី៣ ខែមីនា ស្អែកនេះ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ជនរួមជាតិទាំងអស់មានស្មារតីរួមគ្នាការពារវប្បធម៌ជាតិរបស់ខ្មែរ ។
លើបណ្តាញសង្គម Facebook នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃស្អែកជាទិវាវប្បធម៌ជាតិ ៣ មិនា ដែលយើងប្រារព្វធ្វើជារៀងរាល់ឆ្នាំ។ សង្ឃឹមថា ជនរួមជាតិយើងរួមគ្នាការពារវប្បធម៌ជាតិរបស់យើងទាំងរូបីយ៌ និង អរូបីយ៌»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបណ្តុះបណ្តាល អប់រំចៅៗរបស់សម្តេចឱ្យស្គាល់អំពីវប្បធម៌ខ្មែរ ក្នុងនោះមានចៅស្រីម្នាក់បានហាត់សីល្បបូរាណខ្មែឬផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសប្បាយរីករាយ ដោយចៅស្រីរបស់ខ្ញុំបានហាត់សិល្បៈបូរាណខ្មែរ និងមានចៅស្រី២រូបបានរាំថ្វាយព្រះពរសម្តេចម៉ែ ប៉ុន្មានឆ្នាំកន្លងមក។ សង្ឃឹមថា ចៅៗដែលនៅតូចៗគេនឹងហ្វឹកហាត់នៅពេលគេធំឡើង»។
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ជាអ្នករៀបចំពិធីនេះ៕