ជូនដំណឹង! អ្នកកើតកូវីដ១៩ ធ្លាប់ចូលមន្ទីរពហុព្យាបាល និងសម្ពព អង្គរ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក
26-03-2021 16:47
(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅមន្ទីរពហុព្យាបាល និងសម្ពព អង្គរ មានទីតាំងផ្ទះលេខ៤៩៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅមន្ទីរពហុព្យាបាល និងសម្ពព អង្គរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅ៖ វិទ្យាល័យ បាក់ទូក, វទ្យាល័យ បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕