(ភ្នំពេញ)៖ ម៉ាសចំនួន១០មុឺនម៉ាស និងទឹកអាកុលចំនួន៩០០លីត្រ រួមនិងអង្ករចំនួន៥០០០ គីឡូក្រាមត្រូវបានសប្បុរសជនយកទៅឧបត្ថម្ភជូនសាលាខេត្តកណ្ដាល ដេីម្បីយកទៅប្រេីប្រាស់តាមតម្រូវការ និងទុកចែកជូនប្រជាជននៅក្នុងខេត្តប្រេីប្រាស់។
ពិធីប្រគល់ទទួលនេះបានធ្វេីឡេីងនៅសាលាខេត្តកណ្ដាល រវាងសប្បុរសជន ជាម្ចាស់អំណោយរួមមានលោក ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , នាយឧត្តមសេនីយ៌ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៌ត្រី ហៀ ហុីន និងតំណាងសាលាខេត្តកណ្ដាលមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមន្ត្រីមួយចំនួនទៀត ដោយពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ។
លោកឧកញ៉ា សំ ប៊ន តំណាងអោយសប្បុរសជនបានលេីកឡេីងថា ដោយមេីលឃេីញនូវតម្រូវការប្រេីប្រាស់ចាំបាច់របស់សាលាខេត្តកណ្ដាល រួមទាំងប្រជាជននៅក្នុងខេត្តផងដែរ ទេីបរូបលោក ព្រមទាំងនាយឧត្តមសេនីយ៌ មាស វិរិទ្ធ និងលោកឧត្តមសេនីយ៌ ហៀ ហុីន បានរៃអង្គាសថវិកាទិញបានម៉ាស ទឹកអាកុល រួមទាំងអង្ករខាងលេីដេីម្បីឧបត្ថម្ភសំរាប់យកទៅប្រេីប្រាស់តាមតម្រូវការចាំបាច់របស់អង្គភាពសាលាខេត្តទាំងមូលផងដែរ។
ជាការឆ្លេីយតប លោក គង់ សោភ័ណ្ឌ ក្នុងនាមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាលទាំងមូល សូមថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់លោកឧកញ៉ាក៏ដូចនាយឧត្តមសេនីយ៌ លោកឧត្តមសេនីយ៌ដែលបានចំណាយថវិកាទិញសម្ភារ និងអង្ករខាងលេីយកមកឧបត្ថម្ភដែលបច្ចុប្បន្នសាលាខេត្តកំពុងមានតម្រូវការចាំបាច់ក្នុងការប្រេីប្រាស់ខណ:ជម្ងឺកូវីដកំពុងមានការកេីនឡេីងគួរអោយព្រួយបារម្ភបំផុត៕