(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែមីនានេះ ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៤ ដោយលើកឡើងអំពី៖ «ការប្រើសម្តីឡែបខាយជាមួយស្រីស្នេហ៍ (អាមុំ) ដោយលោក កឹម សុខា ថា គាត់ជាចិនត្រឡប់ត្រឡុយ»។ (សូមស្តាប់សម្លេងដែលមានចំនួនជាង៥នាទី)។
ក្រៅពីសម្លេងវគ្គទី៤៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីស្នេហ៍៖
កឹម សុខា-ស្រីមុំ (ឆ្លើយឆ្លងតាមទូរស័ព្ទ) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦
«ម៉ិញរវល់គេមករក យ៉ាងម៉េច សម្រេចចិត្តហើយឬនៅ? សម្រេចថា បើឈប់ថ្ងៃហ្នឹង ថ្ងៃចូលឆ្នាំចិន ខ្ញុំអត់ ឈប់ ចូលឆ្នាំចិន គេអត់ឱ្យខ្ញុំឈប់ទេ។ គេធ្វើការឬអត់ទេចូលឆ្នាំចិន? អត់ឈប់ផង។ ឈប់ធ្វើអីចូលឆ្នាំចិន ឯងចិនមែនទេ? ចិនខាងឪ ម៉ែអត់ចិនផង។ ចិនត្រឡប់ត្រឡុយ។ ចា ហ្នឹងហើយ ចិនត្រឡប់ត្រឡុយ។ ស្រេចតែចិត្តទេខ្ញុំអត់បង្ខំទេ ធ្វើម៉េចស្រួលធ្វើទៅ តាមដំណើរអញ្ចឹងទៅ គិតខ្លួនឯង ខ្ញុំឡើងយន្ត ហោះម៉ោង៨ជាងនេះហើយ។ អញ្ចឹងមែនទេ? ហ្នឹងហើយ ស្អែកខ្ញុំចេញដំណើរហើយ (០១-០២-២០១៦)។ អញ្ចឹងទៅជាមួយអ្នកណាគេ? ខ្ញុំ អត់មានកូនចៅនាំទៅណាទេព្រោះអ្នកដែលទៅប្រជុំជាមួយ ខ្ញុំសុទ្ធតែអ្នកអត់ធ្លាប់ស្គាល់។
និយាយថាបងឯងទៅជាមួយអ្នកណាគេ? ទៅជាមួយពួកគេគឺអត់ស្គាល់គ្នា ទេ គេជាពួកអង្គការ អ្នកទាំងនោះសុទ្ធតែខ្ញុំអត់ធ្លាប់ស្គាល់ ពួកគេអត់ស្គាល់អូនឯងទេ គេអត់ដឹងទេ។ គាត់នៅឯណា ពួកគាត់នៅឯណា? គេអត់ស្គាល់ គេជាពួកអង្គការ។ អញ្ចឹងតើខ្ញុំត្រូវធ្វើយ៉ាងម៉េច? ទៅៗ ចេះប៉ុណ្ណឹងហើយ អង់គ្លេសនិយាយប៉ុណ្ណឹងដើរបានតើ ចាំបាច់គិតច្រើនអី។ បើគិតអញ្ចឹងចាំបាច់ពឹងធ្វើអី។ អញ្ចឹងឱ្យអូនទៅដោយរបៀបណា? ជិះទៅ ជិះយន្តហោះទៅមានពិបាកអីកុំតែនិយាយរកគ្នាទៅ ឡើងជិះ ទៅចាំទៅដល់នោះចុះទៅវាលែងអីហើយ ពិបាកតែពីកន្លែងនេះតើ ទៅដល់ឯណោះមានអ្នកណាដឹង។ ខ្ញុំអត់ហ៊ានទេ។ អត់ហ៊ានទៅទេ? អត់ស្គាល់ផង។ គិតយ៉ាងម៉េចបើអញ្ចឹង? អត់ស្គាល់គេផង ទៅណាទៅ ណីធ្វើឡេឡឺៗគេយកខ្ញុំទៅណាបាត់ចប់ប៉ាដោយ។ គេយកទៅលក់បាត់។ ហ្នឹងហើយកូនម៉ែកូនស្រីតែមួយផង។ បបួលស្រីៗពីរនាក់ទៅ អ្នកណាគេចេះបបួលគេទៅ។ គេម្នាក់ហ្នឹងគេអត់មានប៉ាស្ព័រ។ គេអត់ មានប៉ាស្ព័រ? ចាចា។
បើអញ្ចឹងមិនដឹងធ្វើយ៉ាងម៉េចទេ ខ្ញុំទៅតែពីរយប់ មិនមែនបីយប់ទេ។ អញ្ចឹងចាំជួប គ្នានៅខ្មែរវិញទៅ។ អូខេ សម្រេចថាអញ្ចឹងទៅចុះ។ បងឯងអត់មានយកស្រីផ្សេងណាទៅជាមួយទេណា។ អត់ម៉េចបាន បើអត់យកគេទៅតើបងបានអី។ ឃើញទេ ចឹងណា។ អ្នកធ្វើការជាមួយពួកប្រុសៗហ្នឹងណា។ អត់ទេអត់ជឿទេ មិនមែនទេអត់ជឿទេ។ ពួកពូៗប្រុសៗហ្នឹងណាអ្នកធ្វើការជាមួយគ្នាទេតើ។ មិន មែនទេៗ ដឹងហើយមុខហ្នឹងនោះ។ ពួកអ្នកធ្វើការជាមួយគ្នាគេមិនទៅយ៉ាងម៉េចបាន។ ខ្ញុំដឹងហើយអ្នក ធ្វើការជាមួយគ្នានោះ ប៉ុន្តែខ្ញុំនិយាយបងឯងហ្នឹងណាស យកស្រីណាទៅជាមួយ។ អូនឯងអត់ទៅជាមួយ បងផង អូនឯងឃាត់បងធ្វើអី។ ហេ ម៉េចចុះ។ ចង់ប៉ុន្មានរយនាក់ទៀតទៅ? មួយរយនាក់ទៀតតើ តែមួយរយតើ។ អញ្ចឹងហេ ខ្ញុំឈប់និយាយហើយណាចាប់ពីថ្ងៃហ្នឹងទៅកុំនិយាយជាមួយខ្ញុំទៀត។ បងនិយាយលេងទេតើ អូខេ ចឹងមិនបាច់ទេសម្រេចថាអត់ទៅក៏ហីទៅ ចាំជួបគ្នានៅស្រុកយើងវិញទៅ។ ជួប នៅស្រុកខ្មែរអញ្ចឹងហ។ បងមិនមែនជាអ្នកមិនឱ្យអូនទៅឯណា អូនឯងទេដែលជាអ្នកទៅមិនកើត។ អត់ ទេទៅប៉ុន្តែធ្វើម៉េចបើខ្ញុំអត់ស្គាល់។ អូខេប៉ុណ្ណឹងបានហើយអញ្ចឹង»៕
រឿងអាស្រូវផ្លូវភេទ៖ សារសំឡេងឆ្លងឆ្លើយរបស់លោក កឹម សុខា និងស្រីស្នេហ៍វគ្គទី៤ ត្រូវបានបន្តបែកធ្លាយតាម Facebook
Posted by Fresh News Photo on Tuesday, March 1, 2016