Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកចូលហាងលក់ស្បែកជើង CROCS នៅ «Exchange Square» ថ្ងៃទី១៣ មីនា សូមធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក

25-03-2021 21:28

(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលទៅហាងលក់ស្បែកជើង CROCS សាខាអគារ «Exchange Square» ផ្លូវលេខ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ២៖៣០នាទី ដល់ម៉ោង ៣៖៣០នាទី សូមទៅពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បានចូលទៅក្នុងហាងស្បែកជើងនេះ។ អនុគណៈស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅ វិទ្យាល័យ បាក់ទូក , វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕