(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលទៅហាងប៊ឺហ្គឺ «Carl's Jr» ស្ថិតនៅផ្លូវ៣១០ កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន នៅម៉ោង១៧៖៤០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។

ការអំពាវនាវបែបនេះ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បានចូលទៅក្នុងហាងនេះ។ ក្រៅតែពីចូលហាង អ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកបម្រើការនៅក្នុងហាងមានទីតាំងដូចខាងលើ ក៏ត្រូវធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កផងដែរ។

អនុគណៈស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅ វិទ្យាល័យ បាក់ទូក , វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕