Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រៃវែង ហាមប្រជាពលរដ្ឋប៉ះពាល់ និងបរិភោគសត្វស្លាបងាប់ នៅទួលពាន់តាឡី បឹងស្នេហ៍

25-03-2021 16:13

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបស្លាប់ ខណៈបច្ចុប្បន្ននេះ មានសត្វស្លាបជាច្រើនរយក្បាល នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានងាប់ជាបន្តបន្ទាប់។ នេះបើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា «ដើម្បីចូលរួមក្នុងការការពារសត្វស្លាប ដែលកំពុងអភិរក្ស និងដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ ដែលកើតមានជាយថាហេតុ ក្នុងករណីសត្វស្លាបស្លាប់ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ មានចំនួនច្រើនរដ្ឋបាលខេត្តព្រៃវែង សូមណែនាំប្រជាពលរដ្ឋ និងសាធារណជនត្រូវផ្សព្វផ្សាយ និងហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ រួមមាន៖ សត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក និងសត្វស្លាបមួយចំនួនទៀត»

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖