(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ បានជូនដំណឹងថា រដ្ឋាភិបាលរបស់ខ្លួនផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
ស្ថានទូតឥណ្ឌា បានបញ្ជាក់ថា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) នៃរដ្ឋាភិបាលឥណ្ឌាផ្តល់អាហារូបករណ៍ ក្រោមកម្មវិធីអាហារូបករណ៍សហប្រតិបត្តិការទន្លេមេគង្គ-គង្គា (MGCSS) និងកម្មវិធីអាហារូបករណ៍ទូទៅ (GSS) សម្រាប់និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យដ៏ល្បីៗ នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖