(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមគោលដៅចត្ដាឡីស័កទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ លោក ឃួង ស្រេង បានអះអាងថា គ្រប់គោលដៅចត្តាឡីស័ក រួមទាំងលំនៅដ្ឋានឯកជន អគារស្នាក់នៅរួម-ខុនដូរ ក្លឹបកម្សាន្ដ និងទីតាំងអាជីវកម្មដែលជាប់ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងត្រូវបានកំណត់ថា ជាទីតាំងចត្តាឡីស័កទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់លោក ឃួង ស្រេង៖