(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែមីនានេះ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងជាផ្លូវការហើយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសារសម្លេងបរិហាកេរ្តិ៍នាង នេះបើយោងតាមលិខិតរបស់នាង ដែលអង្គភាព Fresh News ទើបទទួលបានពីកញ្ញា ធី សុវណ្ណថា នៅល្ងាចថ្ងៃនេះ។
នៅក្នុងលិខិតពាក្យបណ្តឹងរបស់កញ្ញា បានបង្ហាញថា៖ ខ្លឹមសារក្នុងខ្សែអាត់សម្លេងនោះ (ខ្សៃអាត់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា និងយុវតីម្នាក់) មានចរិតជាការមួលបង្កាច់ និងជាការបំផ្លើសការពិតទាំងស្រុង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់រូបនាង។
សូមជំរាបថា នៅរាត្រីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា៕
ខាងក្រោមនេះជាពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា៖
សកម្មជនគាំទ្រ CNRP បន្តបើកទម្លាយ សម្លេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា
Posted by Fresh News on Monday, February 29, 2016