(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមអបអរសាទរ ដល់ «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២១»។
ក្នុងសាររបស់ លោកឧបនាយករដ្ឋមន្រ្តី បានបញញ្ជាក់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានប្រសិទ្ធិនាមតាមឈ្មោះទន្លេមេគង្គ-ឡានឆាងដ៏មានអំណាចមហិមា ដែលបានផ្សាភ្ជាប់ប្រទេសមេគង្គ-ឡានឆាងទាំង៦ តាមរយៈការតភ្ជាប់ផ្នែករូបវន្ត ការតភ្ជាប់ដ៏ជិតស្និទ្ធផែ្នកវប្បធម៌ និងប្រពៃណី ធនធានធម្មជាតិ និងចំណងមិត្តភាពរបស់ប្រជាជន ក្នុងគោលបំណងបង្កើតនូវសហគមន៍ដែលមានអនាគតរួមគ្នា។
លោកបញ្ជាក់បន្ថែមថា ក្នុងអំឡុងរយៈពេល៥ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបង្ហាញយ៉ាងច្បាស់នូវគុណតម្លៃនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសតាមដងទន្លេទាំង៦ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ដោយឈរលើស្មារតីបើកចំហ បរិយាប័ន្ន និងបំពេញបន្ថែមជាមួយយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត។ តាមរយៈកិច្ចពិគ្រោះយោបល់ដោយបើកចំហ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់នូវលទ្ធផលជាក់ស្តែង ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកែលម្អស្ថាប័ននៅតាមបណ្តាប្រទេសនីមួយៗនៅក្នុងអនុតំបន់ ដែលទាំងអស់នេះបានគាំទ្រដល់ការពង្រឹងការកសាងសហគមន៍អាស៊ាន៕
ខាងក្រោមនេះជាសាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖